ធូរទ្រូងអ្នកវាយអក្សរច្រើន iOS 17.2 អាចបិទមុខងារទាយពាក្យពេលអ្នកចុច Keyboard បាន

iOS 17 បានបញ្ចេញមុខងារ inline predictive text សម្រាប់ទាយពាក្យទុកជាមុនឱ្យអ្នក ដែលបង្កការរំខាងខ្លះៗដល់អ្នកប្រើ ពិសេសពេលអ្នកត្រូវការវាយពាក្យជាភាសាឡាតាំង ត្បិតមុខងារមាន ប៉ុន្ដែមិនមានកន្លែងបិទនោះឡើយ។ ដូចនេះ iOS 17.2 ថ្មី គឺអាចបិទមុខងារនេះបាន។ ដើម្បីបិទ មុខងារ Show Predictions Inline នេះ៖ – ដំបូងអាប់ឌែតទៅកាន់ iOS 17.2 ជាមុនសិន – បន្ទាប់មក ចូលទៅកាន់ Setting > General > Keyboard – អូសទៅកាន់ Show Predictions Inline និងបិទជាការស្រេច